ឈ្មោះអ្នកប្រើ
លេខសំងាត់
កូដបញ្ជាក់
ពីថ្ងែទី 18-Jul-2011 ដល់ថ្ងែទី 20-Oct-2014
ចំនួនទំព័របានបើកម្សិលមិញ: 141
ចំនួនទំព័របានបើកថ្ងៃនេះ: 474
ចំនួនទំព័របានបើកសរុប: 438171
ចំណាប់អារម្មណ៍លើគេហទំព័រ:
(10%)
(2%)
(3%)
(3%)
(82%)

ការពិព័ណ៌នាអំពីប្រព័ន្ធព័ត៌មានសុខាភិបាលតាមរយៈគេហទំព័រ

ការគ្រប់គ្រង់ផ្នែកសុខាភិបាលដ៏ល្អមួយ គឺជាធនធានដ៏សំខាន់បំផុត សំរាប់ការត្រួតពិនិត្យ វាយតម្លៃស្ថានភាព សុខភាពរបស់ប្រជាជន និង​គុណភាពសេវាសុខាភិបាលទូទាំងប្រទេស។ ការត្រួតពិនិត្យអាចធ្វើទៅបានទាន់​ ពេលវេលាទាមទារឲមានព័ត៌មានត្រឹមត្រូវ និងទាន់ពេលវេលាពីប្រភពខុសៗគ្នា ដូចជា ពីមន្ទីរពេទ្យ​ និងមណ្ឌល សុខភាពសាធារណៈ ព្រមទាំងអ្នកផ្តល់សេវាសុខាភិបាលរបស់អង្កការក្រៅរដ្ឋាភិបាល និងមូលដ្ឋានសុខាភិបាលឯកជន។​ ការធ្វើបច្ចុប្បន្នភាព និងភាពត្រឹមត្រូវមានសារៈសំខាន់ណាស់ចំពោះអ្នកគ្រប់គ្រង់សេវាសុខាភិបាលដោយបានមើល ឃើញពីភាពខ្វះខាតក្នុងការផ្តល់សេវាសុខាភិបាល និងចាត់វិធានការណ៍ដើម្បីដោះស្រាយលើកង្វះខាត ព្រមទាំង​ ដើម្បីកែលំអរលើការផ្តល់សេវាសុខាភិបាល។ ការពង្រឹង​ និងបង្កើតប្រព័ន្ធព័ត៌មានប្រកបដោយប្រសិទ្ធិភាពគឺជាបុព្វហេតុឆ្ពោះទៅដល់ការគ្រប់គ្រងដ៏ល្អ។ ប្រព័ន្ធព័ត៌មានសុខាភិបាល(HIS)តាមរយៈគេហទំព័រគឺជាការគ្រប់គ្រង​ ទិន្នន័យសុខាភិបាល​​ ដែលបាន​ បញ្ចូលពីមូលដ្ឋានសុខាភិបាលទាំងឡាយ(ទំរង់របាយការណ៍ប្រចាំខែសំរាប់មណ្ឌលសុខភាព និង​​សំរាប់មន្ទីរពេទ្យ​ ប្រើប្រាស់សំរាប់គ្រឹះស្ថាន សាធារណៈ) និងត្រូវបានគេរក្សាទុក ទាញយកមកប្រើប្រាស់ និងដំណើរការ សម្រាប់ការធ្វើសេចក្តីសម្រេចចិត្ត (ទិន្នផល)។ ការធ្វើសេចក្តីសម្រេចចិត្តរួមបញ្ចូលការប្រើប្រាស់ទិន្នន័យដើម្បីបង្កើតផែនការ ការរៀបចំ និង​​ ត្រួតពិនិត្យមូលដ្ឋានសុខាភិបាលនៅគ្រប់ថ្នាក់ៈ​ ថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក និងមូលដ្ឋានសុខាភិបាល។
ប្រព័ន្ធព័ត៌មានសុខាភិបាលតាមរយៈគេហទំព័រត្រូវបានបង្កើតឡើងនៅពាក់កណ្ដាលឆ្នាំ ២០១០ ក្នុងគោលបំណង ដើម្បីជួយរៀបចំទិន្នន័យតាមរយៈគេហទំព័រ និងដើម្បីអនុញ្ញាតឲមានការបញ្ចូលទិន្នន័យតាមរយៈទំរង់ក្នុងគេហទំព័រ​ តាមរយៈការអនុញ្ញាតឲអ្នកប្រើប្រាស់ខាងក្រៅបណ្តាញបិទជិតអាចចូលទៅប្រើប្រាស់ប្រព័ន្ធទិន្នន័យ ​កណ្តាល ឬប្រព័ន្ធទិន្នន័យដែលគ្មានភ្ផាប់ទៅបណ្តាញរួ​មនោះ​​ មានន័យថាពួកគេអនុញ្ញាតឲមានភាពបត់បែនធំជាងមុន​ តាមរយៈការប្រើប្រាស់ប្រព័ន្ធពីដើមដែលគេហៅថា “Client-Server”។ អាស្រ័យហេតុនេះ ប្រព័ន្ធព័ត៌មានសុខា ភិបាលតាមរយៈគេហទំព័របានផ្ដល់នូវឧបករណ៍ថ្មីមួយទៀតសម្រាប់អ្នកគ្រប់គ្រង់ផ្នែកសុខាភិបាល ក៏ដូចជា បុគ្គលិក និងមន្រី្តសុខាភិបាលដោយអនុញ្ញាតឲទាញយកទិន្នន័យដោយផ្ទាល់ចេញពីប្រភពទិន្នន័យដើម។ ​ ដូច្នេះ​អាចបញ្ចៀសបាននូវភាពយឺតយ៉ាវ និងកំហុសនានា​ ដែលអាចកើតចេញពីទម្រង់ទិន្នន័យនៅលើក្រដាស ការបញ្ផូន និង​ ការបញ្ចូលទិន្នន័យ។ លើសពីនេះទៅទៀតការប្រមូលទិន្នន័យភ្លាមៗអាចជួយដល់ការធ្វើសេចក្តីសម្រេចចិត្ត និង ការចូលរួមពីអ្នកពាក់ព័ន្ធ។ នាយកដ្ឋានផែនការនិងព័ត៌មានសុខាភិបាល របស់ក្រសួងសុខាភិបាលក្រោមជំនួយ​ ថវិកាពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍអន្តរជាតិតាមរយៈគម្រោងធ្វើឲសេវាសុខាភិបាលកាន់តែប្រសើរឡើងរបស់អង្កការ ​យូ​ អរ ស៊ី បានបង្កើតប្រព័ន្ធព័ត៌មានសុខាភិបាលតាមរយៈគេហទំព័រថ្មីមួយដោយប្រើប្រាស់ទំរង់
ព័ត៌មានដើមដូចគ្នាទៅនឹងប្រព័ន្ធព័ត៌មានសុខាភិបាលប្រើប្រាស់ពីមុននៅលើកម្មវិធី MS Access (ត្រូ​វបានបង្កើត ក្នុងឆ្នាំ២០០៦ និងកែលម្អក្នុងឆ្នាំ ២០០៩)
ប្រព័ន្ធថ្មីតាមរយៈគេហទំព័រត្រូវបានបង្កើតឡើងដោយប្រើៈ

  • កម្មវិធី MySQL ជាប្រព័ន្ធគ្រប់គ្រងទិន្នន័យដែលមានទំនាក់ទំនងនឹងគ្នាទៅវិញទៅមកធ្វើការនៅលើ Server មួយដែលអនុញ្ញាតឲអ្នកប្រើប្រាស់ ប្រើបា​នច្រើនគ្នាក្នុងលក្ខណៈមួយដែលងាយស្រួលគ្រប់គ្រងនូវប្រព័ន្ធ ព័ត៌មានសុខាភិបាលព្រមទាំងអាចបង្កើតកម្មវិធីនានាទៅអនាគត។
  • កម្មវិធី PHP ជាភាសាកម្មវិធីសំរាប់មូលដ្ធានទិន្នន័យមួយដែលប្រើប្រាស់បានយ៉ាងទូលំទូលាយ តាមរូប ភាពនានានៃសកម្មភាព។
  • កម្មវិធី​ Apache ជាកម្មវិធីមួយរបស់ Web Server ត្រូវបានប្រើជាពិសេសសម្រាប់ទាំងព័ត៌មានដែល​មានលក្ខណៈឋេរ និងគេហទំព័រដែលមានលក្ខណៈងាយស្រួយប្រែប្រួលយ៉ាងរស់រវើកនៅលើប្រព័ន្ធ World Wide Web។

ប្រព័ន្ធព័ត៌មានសុខាភិបាលត្រូវបានកែលម្អក្នុងបីដំណាក់កាលដូចខាងក្រោមៈ

  • ដំណាក់កាលទីមួយ (HIS 1.0) បានបង្កើតកម្មវិធី HIS MySQL/PHP ថ្មីហើយបានផ្ទេររាល់ទិន្នន័យ របស់ព័ត៌មានសុខាភិបាលដែលមានស្រាប់ទាំងអស់ទៅកាន់ប្រព័ន្ធទិន្នន័យថ្មី។ នេះគឺជា កម្មវិធីមួយតាមរយៈ គេហទំព័រដែលមានមុខងារទំនើប ប្រើសម្រាប់បញ្ចូល ត្រួតពិនិត្យ និង កែសម្រួលព័ត៌មានសុខាភិបាល​នៅ​គ្រប់​កម្រិតទាំងអស់ ។
  • ដំណាក់កាលទីពីរ (HIS 2.0) ការបង្កើតមុខងារជាន់ខ្ពស់សម្រាប់ការធ្វើរបាយការណ៍ដែលឆ្លុះបញ្ចាំងនូវ​ សូចនាករណ៍សំខាន់ៗក្នុងផែនការយុទ្ធសាស្ត្រសុខាភិបាលថ្នាក់ជាតិ HSP2 និងគោលដៅអភិវឌ្ឍសហស្សវត្សរ៍​(MDG)​។ នាយកដ្ឋានផែនការនិងប្រព័ន្ធព័ត៌មានសុខាភិបាល នឹងបន្តសហការ​ជាមួយគម្រោងធ្វើឲ្យសេវាសុខភាព​កាន់តែល្អប្រសើររបស់អង្កការ​​​​ យូ អរ ស៊ី ក្រោមជំនួយ​ថវិកាពីទីភ្នាក់ងារ​សហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍអន្តរជាតិ​ តែក៏អាចមានឱកាសសំរាប់ការ​ចូលរួមជាមួយដៃគូដទៃទៀតដែរ ក្នុង​ការរៀបចំការបណ្តុះបណ្តាលសម្រាប់បុគ្គលិក និងការផ្តល់ជំនួយបច្ចេកទេសនៅថ្នាក់មូលដ្ធាន​​ ការណែនាំពីការធ្វើ​​ របាយការណ៍ និងការប្រមូលទិន្នន័យសម្រាប់គម្រោង។
  • ដំណាក់កាលទីបី នឹងបង្កើតយន្តការចាំបាច់សម្រាប់បញ្ចូលប្រព័ន្ធទិន្នន័យផ្សេងៗទៀតទៅក្នុងប្រព័ន្ធព័ត៌

មាន​សុខាភិបាលពិសេសគឺប្រព័ន្ធទិន្នន័យទាំងឡាយនៅក្នុងកម្មវិធីផ្សេងៗដែល មានរចនាសម្ព័ន្ធជាខ្សែបណ្តោយ។

Highlighted Documents
រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ​នាយកដ្ឋានផែនការនិងព័ត៌មានសុខាភិបាលនៃក្រសួងសុខាភិបាល DPHI/MoH. 2014
សូមប្រើប្រាស់ Mozila Firefox សំរាប់ការមើលដែលល្អបំផុត និងយូនីកូដសំរាប់ភាសារខ្មែរ